លោក តាន់ ហ្សង់ហ្វ្រង់ស័រ បង្ហាញលទ្ធផលប្រកបដោយផ្លែផ្កាខ្ពស់នៃទស្សនកិច្ចរបស់សម្តេចធិបតី...

Описание к видео លោក តាន់ ហ្សង់ហ្វ្រង់ស័រ បង្ហាញលទ្ធផលប្រកបដោយផ្លែផ្កាខ្ពស់នៃទស្សនកិច្ចរបស់សម្តេចធិបតី...

លោក តាន់ ហ្សង់ហ្រ្វង់ស័រ បង្ហាញសមិទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ

(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ លោក តាន ហ្សង់ហ្វ្រង់ ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបង្ហាញសមិទ្ធផលសំខាន់ៗ នៃទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក៏ដូចជាលទ្ធផល នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ជាមួយមេដឹកនាំថ្នាក់ដឹកនាំកូរ៉េខាងត្បូង។

លោក តាន ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា៖ «ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ អ្វីដែលសំខាន់ គឺសេដ្ឋកិច្ច និងសេដ្ឋកិច្ច ព្រមទាំងសេដ្ឋកិច្ច ហើយម្ខាងប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈនយោបាយការទូតដ៏សំខាន់បានខិតខំពន្យល់ភាគីកូរ៉េ ថ្នាក់ដឹកនាំ ទាំងបណ្តាអ្នកវិនិយោគិនឱ្យយល់ពីសក្តានុពល ពិតប្រាកដនៃប្រទេសកម្ពុជា»។

ខាងក្រោមនេះជាការលើកឡើងរបស់ លោក តាន ហ្សង់ហ្វ្រង់ស័រ ជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ៖

Комментарии

Информация по комментариям в разработке