Kanhchna CHET - ម្លប់បេះដូង​

Описание к видео Kanhchna CHET - ម្លប់បេះដូង​

Kanhchna CHET - ម្លប់បេះដូង​
An anniversary song dedicate to Borath and Sovanly

#ម្លប់បេះដូង #kanhchnachet #rondom

Lyrics :

ម្លប់បេះដូង ( Shelter of Heart )

1- ក្លាយពីមិត្តជិតស្និតទៅជាស្នេហា
មិនធ្លាប់គិតថាថ្ងៃណាមួយបានរៀបការនឹងស្ងួន
បងចូលក្នុងជីវិតអូន យើងក៏វិវត្តន៍ខ្លួន រស់នៅខ្វះគ្នាមិនបាន

2-មិនត្រឹមតែពាក្យស្រលាញ់ ទង្វើបងប្រាប់ច្បាស់
លើលោកនេះបងជាបុរសដែលអូនប្រាថ្នា
បងជាស្វាមីដ៏ល្អ បេះដូងមានមេត្តា
រៀមរ៉ា អូនពិតមានសំណាង

R- អូន….អរគុណ…ដែលធ្វើជាម្លប់នៃជីវិតអូន
នៅក្បែរស្ងួនអូនលែងបារម្ភ លែងខ្លាចជីវិតដែលឯកា
បងទុកអូនជាមនុស្សទី១ ផ្គាប់គ្រប់យ៉ាងតាមអូនត្រូវការ
ពាក្យសន្យា លុះសូន្យសង្ខារ មិនប្រែ

3- ភ្លៀងផ្គរខ្លាំងប៉ុណ្ណា ក៏ជីវិតមានន័យ
ព្រោះក្បែរស្រី មានបងកាន់ដៃឆ្លងជាមួយគ្នា
ស្នាមញញឹមរបស់បង ពន្លឿនពេលវេលា
ពុំងា អូនចង់ប្រាប់បងថា

R- អូន….អរគុណ…ដែលធ្វើជាម្លប់នៃជីវិតអូន
នៅក្បែរស្ងួនអូនលែងបារម្ភ លែងខ្លាចជីវិតដែលឯកា
បងទុកអូនជាមនុស្សទី១ ផ្គាប់គ្រប់យ៉ាងតាមអូនត្រូវការ
ពាក្យសន្យា លុះសូន្យសង្ខារ មិនប្រែ

Bridge :ពេលនេះតទៅ យើងឈរក្បែរគ្នា
ទោះឧបសគ្គធំប៉ុណ្ណា ក៏មិនបោះបង់
បេះដូងផ្គុំគ្នា ក្លាយជាចំណង អូននិងបងគ្មានថ្ងៃប្រួលប្រែ

R- អូន….អរគុណ…ដែលធ្វើជាម្លប់នៃជីវិតអូន
នៅក្បែរស្ងួនអូនលែងបារម្ភ លែងខ្លាចជីវិតដែលឯកា
បេះដូងបងមានអូនតែម្នាក់ បេះដូងអូនសម្រាប់រៀមរ៉ា
ពាក្យសន្យា លុះសូន្យសង្ខារ មិនប្រែ

R1 - បងដឹងទេ បងជាមោទនភាពរបស់អូន
អរគុណបងលះបង់សម្រាប់គ្រួសារមួួយនេះ
ពិភពអូនប្រែមានពន្លឺ ព្រោះមានបងជាមនុស្សពិសេស
ពីពេលនេះ លុះសូនសង្ខារ….មិនប្រែ

Song Credit:
Written By : Kanhchna Chet
Music Arrangement: Daravit
Video Animated Lyrics : Tyl Kan

Комментарии

Информация по комментариям в разработке